Blog

ទទួលស្គាល់វា (RECOGNIZE IT) បដិសេធវា (REJECT IT) រាយការណ៍អំពីវា (REPORT IT)

សញ្ញានៃការឆបោក (SIGNS OF A SCAM) 

  • ដាក់សម្ពាធឱ្យធ្វើការសម្រេចចិត្តភ្លាមៗ
  • ស្នើសុំឱ្យរក្សាការសម្ងាត់
  • សារបន្ទាន់
  • ស្នើសុំឱ្យផ្តល់ប្រាក់ក្នុងទម្រង់ចម្លែកខុសពីធម្មតា
  • អ៊ីមែលពីអ្នកផ្ញើដែលមិនស្គាល់គ្នា រួមជាមួយតំណភ្ជាប់ ឬឯកសារភ្ជាប់
  • អ៊ីម៉ែល ឬទូរស័ព្ទមកស្នើសុំព័ត៌មានហិរញ្ញវត្ថុ
  • អ៊ីម៉ែល ឬទូរស័ព្ទមកស្នើសុំព័ត៌មានផ្ទាល់ខ្លួន

រាយការណ៍អំពីការឆបោក

ប៉ូលីសករណីមិនបន្ទាន់៖ 416.808.2222 ឬ www.tps.ca ​  

ដៃគូរបស់យើង

មជ្ឈមណ្ឌលកាណាដាប្រយុទ្ធប្រឆាំងអំពើឆបោក (Canadian Anti-Fraud Centre)៖ 1-888-495-8501  www.antifraudcentre.ca

សេវាគាំពារជនរងគ្រោះ (Victim Services)៖ 416-808-7066 www.victimservicestoronto.com  

ការិយាល័យជំរុញការប្រកួតប្រជែងដោយយុត្តិធម៌នៅកាណាដា (Competition Bureau of Canada)៖ 1-800-348-5358  www.competitionbureau.gc.ca  

រួមគ្នាទប់ស្កាត់ឧក្រិដ្ឋកម្ម (WORKING TOGETHER TO PREVENT CRIME) 

សម្រាប់ព័ត៌មានលម្អិតអំពីគម្រោងឆបោក សូមស្កែន QR កូដនេះ។  www.tps.ca/fraud www.tps.ca/report  

សូមស្កែនខ្ញុំ (SCAN ME)

ការឆបោកក្នុងការជួសជុលផ្ទះ

ការឆបោកក្នុងការជួសជុលផ្ទះពាក់ព័ន្ធនឹងអ្នកម៉ៅការធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយ ឬហៅទូរស័ព្ទដោយឥតបានព្រៀងទុក ស្នើសុំផ្ដល់សេវាផ្សេងៗ ដូចជាការជួសជុលបំពង់ផ្សែង ឬការជួសជុលផ្លូវយានយន្តចេញចូល និងការរៀបចំកម្រាលថ្ម។ នៅក្នុងការឆបោក ‘អ្នកម៉ៅការ’ នឹងផ្តល់សម្រង់តម្លៃក្រោមតម្លៃទីផ្សារសម្រាប់ការងារ ហើយនៅពេលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចរាល់ អ្នកម៉ៅការស្នើសុំការទូទាត់ជាសាច់ប្រាក់យ៉ាងច្រើនជាមុន។

វិធីការពារខ្លួន៖

  • ត្រូវពិចារណាតែអ្នកម៉ៅការដែលមានអាជ្ញាប័ណ្ណ និងការធានារ៉ាប់រង
  • ត្រូវសុំការយោបល់ណែនាំអំពីអ្នកម៉ៅការ ពីមនុស្សដែលអ្នកស្គាល់ និងទុកចិត្ត
  • ត្រូវសួរសមាគមអ្នកសាងសង់គេហដ្ឋាននៅមូលដ្ឋាន និងមន្ត្រីផ្នែកគាំពារអ្នកប្រើប្រាស់ ដើម្បីឱ្យដឹងថា តើមាននរណាម្នាក់ត្អូញត្អែរ ឬប្ដឹងផ្ដល់ពីអ្នកម៉ៅការដែរឬទេ។

ការឆបោកតាមរយៈយាយតា

“ការឆបោកតាមរយៈយាយតា” គឺជាការឆបោកមួយប្រភេទ ដែលក្នុងនោះយាយ/តាបានទទួលការហៅទូរស័ព្ទដោយឥតព្រៀងទុក តាមបណ្តាញទូរស័ព្ទរបស់ខ្លួន ពីជនណាម្នាក់ ដែលអះអាងថាជាចៅរបស់ពួកគេ។ ការឆបោកគ្រាអាសន្ន ប្រើល្បិចឱ្យអ្នកភ័យខ្លាច ក្រែងលោមនុស្សជាទីស្រលាញ់ត្រូវគេធ្វើបាប ឬជួបគ្រោះថ្នាក់ ឬមានបញ្ហា។ អ្នកឆបោកអះអាងថាគេជាមនុស្សដែលអ្នកស្គាល់ ហើយប្រាប់អ្នកថា ពួកគេត្រូវការប្រាក់បន្ទាន់។

សេណារីយ៉ូរួមមាន៖ 

  • ត្រូវការប្រាក់ធានា ពីព្រោះពួកគេត្រូវបានឃាត់ខ្លួន
  •  ជួបគ្រោះថ្នាក់ចរាចរណ៍
  •  មានបញ្ហាក្នុងការវិលត្រឡប់ពីបរទេស 

អ្នកឆបោកអះអាងថា ពួកគេជាមន្ត្រីអនុវត្តច្បាប់ មេធាវី និងក្លែងបន្លំជាចៅ/សមាជិកគ្រួសារ។ ពួកគេនឹងប្រើប្រាស់ភាពបន្ទាន់ និងការគំរាមកំហែង ដើម្បីបញ្ចុះបញ្ចូលអ្នកឱ្យផ្ញើប្រាក់។ ពួកគេ​នឹង​អះអាង​ថា​មាន​ “ដីកាហាមមិន​ឱ្យ​និយាយជាធារណៈ” ហាមប្រាម​អ្នក​មិន​ឱ្យ​និយាយ​អំពី​ស្ថានភាពនោះប្រាប់​គ្រួសារ​របស់​អ្នក។

វិធីការពារខ្លួន៖ ប្រសិនបើអ្នកទទួលបានការហៅទូរស័ព្ទពីនរណាម្នាក់ដែលអះអាងថា ស្គាល់អ្នក ហើយសុំជំនួយ សូមពិនិត្យឱ្យច្បាស់សិន ដើម្បីបញ្ជាក់ថា បុគ្គលនោះជានរណាពិតប្រាកដ មុនពេលផ្ញើប្រាក់ឱ្យ។

ត្រូវសួរសំណួរពិបាកៗ ដែលមនុស្សចម្លែកត្រូវឆ្លើយ។ សូមកុំផ្ញើប្រាក់ ប្រសិនបើអ្នកមិនប្រាកដថា ជននោះជាមនុស្សដែលស្គាល់អ្នក។ ត្រូវហ៊ានដេញដោលបុគ្គលនោះ។ 

មន្ត្រីអនុវត្តច្បាប់ ឬមេធាវីមិនស្នើសុំប្រាក់ធានា ឬបញ្ជូននរណាម្នាក់ទៅយកសាច់ប្រាក់នៅផ្ទះរបស់អ្នកឡើយ។ 

ការឆបោកតាមរយៈស្នេហា

ការឆបោកតាមរយៈស្នេហាព្យាយាមបន្ថយការការពាររបស់អ្នកដោយទាក់ទាញផ្នែកស្នេហា និងការអាណិតអាសូររបស់អ្នក។ អ្នកឆបោកបញ្ចុះបញ្ចូលអ្នកឱ្យបញ្ចូលទំនាក់ទំនងនិម្មិតតាមអនឡាញ ដើម្បីឱ្យអ្នកឆបោកអាចទទួលបានការទុកចិត្ត និងការស្រលាញ់ពីអ្នក។ ការបញ្ចុះបញ្ចូលនេះអាចកើតឡើងតាមរយៈ 

  • សារអ៊ីមែល
  •  ប្រវត្តិរូបក្លែងក្លាយនៅលើបណ្ដាញសង្គម និងវ៉ិបសៃណាត់ជួបគ្នា 

ជាចុងក្រោយ អ្នកឆបោកអាចស្នើសុំ៖ 

  • ប្រាក់សម្រាប់ការធ្វើដំណើរ ជំនួយសង្រ្គោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត ដើម្បីជួយក្រុមគ្រួសារ
  • ឱ្យអ្នកទទួលបានប្រាក់ជំនួសពួកគេ ដោយការធ្វើដូច្នេះ អ្នកអាចប្រព្រឹត្តបទល្មើសដោយមិនដឹងខ្លួន
  • ឱ្យអ្នកចូលរួមអាជីវកម្មរួមទុនជាមួយពួកគេ
  • ឱ្យអ្នកវិនិយោគលើរូបិយប័ណ្ណគ្រីបតូ

វិធីការពារខ្លួន៖ សូមកុំផ្ញើប្រាក់ កុំផ្តល់កាតឥណទាន ឬព័ត៌មានលម្អិតអំពីគណនីអនឡាញទៅនរណាម្នាក់ដែលអ្នកមិនស្គាល់ និងមិនទុកចិត្ត។

ការលួចអត្តសញ្ញាណ

ការលួចអត្តសញ្ញាណកើតឡើង នៅពេលដែលឧក្រិដ្ឋជនប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន ប័ណ្ណឥណទាន ប័ណ្ណបើកបរ លេខធានារ៉ាប់រងសង្គម លេខសម្គាល់គណនីធនាគារដែលបានលួច ដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗ។

វិធីការពារខ្លួន៖ កម្ទេចឯកសារផ្ទាល់ខ្លួនរបស់អ្នក មុនពេលបោះចោលក្នុងធុងសម្រាម។ ត្រូវការពារលេខអត្តសញ្ញាណផ្ទាល់ខ្លួន (PIN) របស់អ្នកជានិច្ច។ ពិនិត្យរបាយការណ៍ឥណទាន របាយការណ៍ធនាគារ និងរបាយការណ៍កាតឥណទានរបស់អ្នកឱ្យបានទៀងទាត់ ជាមួយ Equifax 1-800-465-7166 ឬ TransUnion 1-877-525-3823

រូបិយប័ណ្ណគ្រិបតូ

ការបោកប្រាស់ និងការឆបោករូបិយប័ណ្ណគ្រិបតូ ប៉ុនប៉ងលួចប្រាក់ ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុ។ អ្នកឆបោកនឹងស្នើឱ្យអ្នកទិញរូបិយប័ណ្ណគ្រិបតូ ដោយសន្យាថានឹងផ្ដល់អត្រាចំណេញខ្ពស់ ក្នុងរយៈពេលខ្លី។

វិធីការពារខ្លួន៖ ត្រូវទិញរូបិយប័ណ្ណគ្រីបតូពីទីផ្សារប្តូរបូរិយប័ណ្ណដែលល្បីល្បាញ និងមានកេរ្តិ៍ឈ្មោះ។ ត្រូវទិញវ៉លឡិតហាតវែ័រដោយផ្ទាល់ពីក្រុមហ៊ុនផលិត។

ការបោកប្រាស់តាមរយៈការជួល

ការបោកប្រាស់តាមរយៈការផ្សាយពាណិជ្ជកម្មជួលអចលនទ្រព្យជាធម្មតាមានគោលបំណងលួចលុយពីអ្នកចាប់អារម្មណ៍ជួល។ អ្នកបោកប្រាស់នឹងព្យាយាមបញ្ចុះបញ្ចូលឱ្យអ្នកបង់ប្រាក់កក់ថ្លៃជួល ឬបង់ថ្លៃចូលនៅ ដោយមិនឱ្យអ្នកមើលផ្ទះ ឬបន្ទប់ជួលដោយផ្ទាល់ ហើយពួកគេនឹងរក្សាប្រាក់ទុកដោយគ្មានចេតនាជួលផ្ទះ ឬបន្ទប់ឱ្យអ្នកឡើយ។

សញ្ញា៖

  • ពួកគេមិនចង់ជួបអ្នកដោយផ្ទាល់
  • ពួកគេចង់ឱ្យអ្នកចូលនៅភ្លាមៗដោយមិនបានឃើញកន្លែងជួល
  • ពួកគេសុំថ្លៃជួល ឬប្រាក់កក់ មុនពេលចុះហត្ថលេខាលើកិច្ចសន្យាជួល

វិធីការពារខ្លួន៖

  • ពិនិត្យការផ្សាយពាណិជ្ជកម្មជួលអចលនទ្រព្យឱ្យបានហ្មត់ចត់
  • ទៅជួបម្ចាស់ផ្ទះដោយផ្ទាល់
  • ទៅមើលអចលនទ្រព្យដោយផ្ទាល់

Enter your keyword